CEO របស់​ HUAWEI ប្រាប់ថា​ ជ្រើសរើសបំពាក់ eMMC ក្នុង​ Huawei P10 ហើយនិង​ Mate 9​ មិនមែនព្រោះវាមានតម្លៃថោកជាង​

ចែករំលែក
អង្គផ្ទុកទិន្នន័យរបស់​ HUAWEI រួមមានដូចជា​ UFS 2.1 UFS 2.0 និង​ eMMC ផងដែរ​ ដែលបំពាក់ទៅលើ​ HUAWEI P10/P 10 Plus និង​ HUAWEI Mate 9 ធ្វើអោយអ្នកប្រើប្រាស់មានការរអ៊ូរទាំ​ ដែលទិញតម្លៃដូចគ្នា​ តែបានរបស់មិនដូចគ្នា​ ។ សូមបញ្ជាក់ថាអង្គផ្ទុកទិន្នន័យនីមួយៗ​ អាននិងសរសេរមានល្បឿនខុសៗគ្នា​ ដោយឡែកល្បឿន​ឈីប​ eMMC មានល្បឿនយឺតជាងគេ​ ។ លោក​ Richard Yu នាយកប្រតិបត្តិរបស់​ HUAWEI បាននិយាយថា​ មូលហេតុដែលជ្រើសរើស​បំពាក់​ឈីបអង្គផ្ទុកទិន្នន័យ​ eMMC​ មិនមែនព្រោះវាមានតម្លៃថោកជាង​ តែខ្លាចផលិតទូរស័ព្ទដៃមិនទាន់តាមតម្រូវការទីផ្សារ​ ។ គាត់បានបន្ថែមថា Huawei បានទទួលដឹងបញ្ហានេះហើយ​ ហើយបានពន្យល់អតិថិជនផងដែរ​ ដោយឡែកនៅប្រទេសថៃវិញ​ មានអ្នកប្រើប្រាស់​ស្មាតហ្វូន​ HUAWEI P10/P10 Plus និង​ HUAWEI Mate 9​ ជាច្រើន​ បានទៅតវ៉ាក្រុមហ៊ុន​ ហើយក្រុមហ៊ុន​នៅប្រទេស​ថៃ​ បានប៉ះពៅជូន​អតថិជនវិញ​ ដោយធានាជូន​ 2 ឆ្នាំ​ ដោយកាលមិនទាន់តវ៉ា​ មានការធានាជូនត្រឹមតែមួយឆ្នាំ​ ។
ប្រភព: appleinsider

ចែករំលែក

បច្ចេកវិទ្យា

Post A Comment: