វាមានមុខងារ Crop modes ចំនួនពីរជម្រើសគឺ 1.3x និង 1.6 ដែលវាជួយកាត់បន្ថយទំហំរូបភាព ប្រសិនបើអ្នកមិនចង់បានរូបភាពទំហំធំ ប៉ុន្តែនៅតែអាចបានរូបភាពជាលក្ខណៈ Full Frame ដដែល។
កម្រិត ISO របស់វាគឺមានចន្លោះពី 100 ទៅ 6400 ដែលយើងសង្កេតឃើញថាវាមានទំហំទាប ជាងប្រភេទ EOS មុនៗ នេះក៏ព្រោះតែវាមានភ្ជាប់មកជាមួយស្រទាប់ CFA (color filter array) ដែលអាចចាប់ពន្លឺ និងផ្តិតរូបភាពបានមុត ច្បាស់ល្អជាងកាមេរ៉ាដទៃ។ លក្ខណៈសម្បត្តិផ្សេងទៀតរបស់កាមេរ៉ានេះ គឺវាដំណើរការដោយ Processor DIGIC6, អាចថតរូបភាពបានប្រាំបុស្តិ៍ក្នុងមួយវិនាទី, អាចចាប់ចំណុច (focus) បាន 61 ចំណុច, EOS iTR AF, 150000 pixel RGB/IR photometry sensor។
KHMERSPRING
Post A Comment: