លុបលេខម្ដងមួយខ្ទង់ៗក្នុងកម្មវិធី Calculator របស់ iPhone

ចែករំលែក
អ្នកប្រើប្រាស់មួយចំនួនប្រហែលជាធ្លាប់មានបទពិសោធន៍តឹងចិត្ត ចូលទៅប្រើ Calculator ម្ដងៗពេលដែលចុចលើសលេខមួយខ្ទង់ ឬ ពីខ្ទង់ មិនដឹងលុបម្ដងមួយខ្ទង់របៀបមិចទេព្រោះមិនឃើញមានប៊ូតុងសម្រាប់ចុច មានតែចុច C ដើម្បីលុបទាំងអស់និងគណនាសារជាថ្មី។

ឈប់តឹងចិត្តទៀតទៅ iPhone មិនអន់ដល់ថ្នាក់គ្រាន់តែលុបម្ដងមួយខ្ទង់ៗមិនបាននោះទេ គ្រាន់តែអ្នកមិនដឹងពីវិធីប៉ុណ្ណោះ វិធីលុបម្ដងមួយខ្ទង់ៗគឺងាយស្រួលបំផុត គ្រាន់តែអូសទៅឆ្វេងក៏បានអូសទៅស្ដាំក៏បាននៅលើលេខដែលបង្ហាញនោះ (តួលេខដែលយើងបានចុច) នោះវានឹងធ្វើការលុបម្ដងមួយខ្ទង់ៗជាក់ជាមិនខាន។

ចែករំលែក

ចំណេះដឹងខ្លីៗ

Post A Comment: