ចូលទៅកាន់ Settings > Cellular > Cellular Data (បើក) > Cellular Data Options > Enable 4G នោះអ្នកនឹងឃើញ៖
- Off៖ សម្រាប់បិទមុខងារ 4G ដោយប្រើតែ 3G។
- Voice & Data៖ មុខងារនេះ អាចឲ្យអ្នកប្រើអ៊ីនធឺណិតអំឡុងពេលនិយាយទូរសព្ទ។ ពេលជ្រើសយកមុខងារនេះ សេវានឹងលោតទៅជា 3G បើអ្នកកំពុងបើកអ៊ីនធឺណិតបណ្ដើរ និយាយទូរសព្ទបណ្ដើរ។ បញ្ហាគ្រាន់ថា អ៊ីនធឺណិតដើររាងយឺតបន្តិច តែល្មមអាចលេង Facebook និងបើកវិបសាយល្មមបាន។
- Data Only៖ មុខងារនេះសម្រាប់ទុកប្រើតែអ៊ីនធឺណិតប៉ុណ្ណោះ។ ប៉ុន្តែបើអ្នកបានកំណត់មុខងារនេះ និងកំពុងប្រើអ៊ីនធឺណិត ស្រាប់តែមានអ្នកខលចូល នោះមិនអាចប្រើអ៊ីនធឺណិតបានឡើយ។ និយាយរួមគឺមានមួយអត់មួយ។
អ្វីដែលអ្នកត្រូវធ្វើគឺត្រូវជ្រើសយកមុខងារ Voice & Data ទើបអាចប្រើអ៊ីនធឺណិត ពេលកំពុងនិយាយទូរសព្ទបាន។
បញ្ជាក់៖ អ្នកចាំបាច់ត្រូវប្រើស៊ីមប្រភេទ 4G ទើបដំណើរការអ៊ីនធឺណិតរាងលឿន។ សម្រាប់ iPhone ស៊េរីថ្មីៗចាប់ពី iPhone 6 ឡើងមក អាចនឹងមានទីតាំងមុខងារ Cellular នេះ ខុសគ្នាតិចតួច តែចាំបាច់អ្នកត្រូវចូលទៅ Settings > Cellular ហើយរកមើលមុខងារ Voice & Data ដូចបានរៀបរាប់ខាងលើ៕
Post A Comment: