មានប្រិយមិត្តជាច្រើនចង់ចេះភាសាភ្លេង
និងចង់ចេះលេងហ្គីតាដោយខ្លួនឯងដើម្បីកែអផ្សុក
ប៉ុន្តែមិនដឹងរកកម្មវិធីណាដែលល្អ ស្រួលប្រើ រៀនឆាប់ចេះ
ហើយដោនឡូតដាក់ទូរសព្ទមិនអស់លុយ។
Sabay សូមណែនាំកម្មវិធីល្បីៗ ៥ សម្រាប់អ្នកដែលចង់ចេះលេងហ្គីតាស្ទាត់ជំនាញ។
បញ្ជាក់៖ កម្មវិធីទាំង
៥ ដោនឡូតយកមួយណាក៏បានដែរ មិនបាច់ដោនទាំងអស់នោះទេ!
អាចប្រើបានទាំង iPhone, iPad និងពពួក Android
បើចង់បានកម្មវិធីដាក់លើកុំព្យូទ័រក្រុមការងារនឹងចេញផ្សាយនៅពេលក្រោយ៕
#១.Real Guitar
ជាកម្មវិធីពេញនិយមមួយសម្រាប់អ្នកដែលទើបលេងហ្គីតាដំបូងៗ
គ្រប់ខ្ទង់នៃខ្សែសុទ្ធតែបង្ហាញពី Chord និងរបៀបលេងយ៉ាងឡូយ
ដូចមានគ្រូម្នាក់នៅចាំប្រាប់ដូច្នេះដែរ។ចុចដោនឡូត នៅទីនេះ Android | iOS
#២.Perfect Ear ជាកម្មវិធីដែលរួមបញ្ចូលទាំងឧបករណ៍ផ្សេងៗក្រៅពីហ្គីតាដូចជា
ព្យាណូ ស្គរ ជាដើម ស្រួលរៀនមានច្រើនមុខក្នុងកម្មវិធីតែមួយ។
#៣.GuitarTuna ជាកម្មវិធីដែលបញ្ជាក់លម្អិតពីខ្ទង់ភ្លេងរបស់ខ្សែនីមួយៗនៃហ្គីតា
មាន Chord និងគម្រូស្រាប់អាចរៀនដោយខ្លួនឯង ឆាប់ចេះខ្លាំងណាស់។
#៤.smartChord
ជាកម្មវិធីសម្រាប់អ្នកដែលយល់ភាសាភ្លេងខ្លះៗ ចង់ចេះរៀនបង្កើតសាច់ភ្លេងដោយខ្លួនឯង មានរបៀបបង្កើតស្រាប់ៗ។
Post A Comment: