មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង នឹងធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍ល្អៗ និងជោគជ័យលើអាជីវកម្មរបស់ខ្លួន ដល់អ្នកចូលរួមនៅក្នុងកម្មវិធីរាត្រីសមោសរ ជួបជុំម្ចាស់អាជីវកម្ម និងសមាជិកសភាពាណិជ្ជកម្មកម្ពុជាដែលនឹងរៀបចំឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។
ក្នុងពិធីរាត្រីសមោសរ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៥ល្ងាច ដល់ ម៉ោង ១០:០០នាទីយប់ នៅសណ្ឋាគារកាំបូឌីយ៉ាណានេះ ក៏នឹងមានវាគ្មិនកិត្តិយស៣ រូបទៀតផងដែរ ដូចជា ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងចុងក្រោយលោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club។
សូមបញ្ជាក់ថា គោលបំណងនៃកម្មវិធីនេះធ្វើឡើងចង់បង្កើតទំនាក់ទំនងល្អ រវាងម្ចាស់អាជីវកម្ម និងសហគ្រាស ក្រុមហ៊ុនទាំងអស់មកជុំគ្នាដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ទៅគ្នាទៅវិញទៅមក ជាពិសេសបង្កើតភាពស្និតស្នាលសំណេះសំណាលក្នុងភាពជាដៃគូររវាងវិស័យឯកជន-រដ្ឋាភិបាល៕

Post A Comment: