5 យ៉ាងនៅលើ Galaxy S8 ដែលល្បីថា Apple ត្រៀមចម្លងទៅដាក់ iPhone ជំនាន់ក្រោយ

ចែករំលែក
1. Bezel-Less Display
 ជាការពិតណាស់អេក្រង់របស់ Galaxy S8 គឺមានផ្ទៃពេញសងខាងទាំងអស់ ដោយគែមសងខាងរបស់វា គឺមានលក្ខណៈកោង ហើយពោរពេញទៅដោយកញ្ចក់ទាំងស្រុង ដោយឡែកសម្រាប់ iPhone ជំនាន់ក្រោយ ក៏មានការលេចលឺថា ត្រៀមបំពាក់អេក្រង់ Edge-to-edge ប្រភេទអេក្រង់ពេញដូចគ្នានោះផងដែរ។


2. ប៊ូតុង Home ក្លែងក្លាយ
សម្រាប់ម៉ូដែល S8 ទើបបង្ហាញខ្លួនកាលពី ៤ ថ្ងៃមុន គឺបានលុបចោលនូវប៊ូតុង Home ខុសពីជំនាន់ Galaxy S ជំនាន់ឆ្នាំទៅ ដោយឡែកសម្រាប់ iPhone 8 យោងទៅតាម Concept ជាច្រើន ក៏ត្រូវបានគេជឿជាក់ថា នឹងមានប៊ូតុងក្លែងក្លាយបំពាក់លើផ្ទៃអេក្រង់ពេញដូចគ្នា។



3. មុខងារសាកថ្មឥតខ្សែ
ជឿជាក់ថាមុខងារសាកថ្មឥតខ្សែ Wireless Charging នេះ Apple ពិតជាមិនអាចរំលង បាននោះឡើយ ក្នុងការបំពាក់លើ iPhone 8 ខណៈដែលត្រកូល Galaxy S មានតាំងពីម៉ូដែលមុនៗ មកម្ល៉េះ បន្ថែមពីនោះ បើ Apple រំលងមុខងារខាងលើ ខ្ញុំបាទហ៊ានសន្មត់យ៉ាងច្បាស់ថា iPhone កាន់តែដើរក្រោយគេមួយជំហានទៀតហើយ។


4. មុខងារសាកថ្មលឿន
Galaxy S8 ក៏មិនខុសពី OnePlus 3T នោះដែរ ដោយវាបានបញ្ចូលនូវមុខងារសាកថ្មរហ័ស Fast Charging ដោយមុខងារថ្មីរបស់ SAMSUNG គឺសាកថ្មតែ 5-10 នាទីប៉ុណ្ណោះ អ្នកនឹងទទួល ថាមពលថ្មពី 0%-50% នេះបើយោងតាមគេហទំព័រ iPhoneHacks បានបញ្ជាក់ប្រាប់ ម្ល៉ោះហើយ Apple ក៏ត្រូវបាន គេសម្លឹងថា នឹងបញ្ចូលមុខងារមួយនោះ សម្របនឹងមុខងារសាកថ្មឥតខ្សែ នៅលើ iPhone ជំនាន់ក្រោយ។ 


5. Iris និង Face Scanning
មុខងារស្កេនប្រស្រីភ្នែក Unlock Screen (Iris Scanner) ដែលមានតាំងពីជំនាន់ Note 7 ក៏ត្រូវបានបន្ថែមមកជាមួយមុខងារស្កេនមុខ នៅលើ Galaxy S8 ។ ចំណែកឯ iPhone 8 វិញ ជាង ៥ ឆ្នាំមកហើយ តាំងពីចេញ iPhone 5s សម្រាប់មុខងារដោះសោរ គឺមានតែ ២ គត់ គឺដាក់លេខកូដ និងប្រើ Touch ID ស្កេនក្រញៅដៃ ម្ល៉ោះហើយ iPhone ជំនាន់ក្រោយ គេក៏ជឿជាក់ថា នឹងបន្ថែមនូវមុខងារពិសេសអ្វីផ្សេងពីនោះទៀត ហើយសង្ស័យថាមាន ១ ក្នុងចំណោមមុខងារទាំង ២ របស់ SAMSUNG ។

ចែករំលែក

ចំណេះដឹងខ្លីៗ

Post A Comment: