ថ្មីៗនេះ ក្រុមហ៊ុនផលិតកុំព្យូទ័រ Razer UAS Ltd បានបង្ហាញគម្រោងដ៏ទំនើបអស្ចារ្យមួយ ក្នុងការផលិត Laptop ស៊េរីថ្មីម៉ាក Razer Inc.បំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ ដែលមានសមត្ថភាពខ្ពស់បំផុតក្នុងការបំពេញការងារលើគ្រប់វិស័យ។
លោក Min-Liang Tan នាយកប្រតិបត្តិការរបស់ក្រុមហ៊ុនខាងលើបានបង្ហាញពីលក្ខណៈ ពិសេសខ្លះៗរបស់ Laptop នេះថា ការផលិតឡើងនូវកុំព្យូទ័រនេះ គឺបំពាក់អេក្រង់ចំនួនបីបញ្ជាដោយម៉ាស៊ីនតែមួយ ដែលមានទំហំរហូតដល់ 17.3-inch គុណភាពកម្រិត 4K IGZO និងមាន Resolution 11,520 x 2160 ទៀតផង។ ម្យ៉ាងទៀតលោកបានបន្ថែមថា រូបលោកកំពុងត្រៀមនឹងចេញលក់នៅពេលឆាប់ៗខាងមុខនេះក្នុងតម្លៃជិត៤ពាន់ដុល្លារអាមេរិកផងដែរ។
គួរបញ្ជាក់ផងដែរថា លោកនាយកប្រតិបត្តិការខាងលើពុំទាន់បញ្ជាក់ឲ្យបានច្បាស់លាស់អំពីលក្ខណៈពិសេសផ្សេងៗទៀតរបស់ Laptop នេះ ក៏ដូចជាកាលបរិច្ឆេទក្នុងការចេញលក់នោះទេ ដោយសារការផលិតកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ និងស្រាវជ្រាវបន្ថែម។
ប្រភព៖ Mirror

Post A Comment: