ជាមួយរូបរាងនិង លក្ខណៈពិសេសរបស់ Galaxy S8 ធានាថា

ចែករំលែក
ពីមួយថ្ងៃទៅមួយថ្ងៃ ពត៌មានទាក់ទងទៅនឹង Galaxy S8 ពិតជាច្រើនលើសលុបខ្លាំងមែនទែន ពោលគឺស្ទើរតែគ្រប់គេហទំព័របច្ចេកវិទ្យាបានចុះផ្សាយពីកំពូលស្មាតហ្វូនមួយនេះ។ ដោយឡែក រាល់ពត៌មានដែលបានបែកធ្លាយទាំងឡាយ ភាគច្រើនទាក់ទងទៅនឹងតម្លៃ ពណ៌ លក្ខណៈពិសេស និងរូបរាងគំរូតែប៉ុណ្ណោះ តែលើកនេះយើងកាន់តែច្បាស់មែនទែនហើយ ព្រោះវាពុំមែនជារូបភាពគំរូទៀតទេ គឺវាជារូបភាពពិតៗដែលមានមនុស្សម្នាក់យកកំពូលស្មាតហ្វូននេះមកកាន់នៅនឹងដៃតែម្ដង។

តាមរយៈរូបភាពយើងសង្កេតឃើញថាកំពូលស្មាតហ្វូន Galaxy S8 ពិតជាពុំមានប៊ូតុង Home ដូចជាពាក្យចចាមអារាមដែលបានលើកឡើងមែន។ មិនតែប៉ុណ្ណោះ ផ្ទៃសងខាងរបស់វាកោងខ្លាំង ជាមួយនឹងផ្ទៃអេក្រង់ធំ ពោលគឺស្ទើរតែតួទួរស័ព្ទទាំងមូលគឺជាអេក្រង់ទៅហើយ។ ផ្នែកខាងលើយើងសង្កេតឃើញកាមេរ៉ាមុខ តែយើងពុំទាន់ច្បាស់នៅឡើយទេថាកំពូលស្មាតហ្វូននេះមាន Iris Scanner (Sensor ស្កេនប្រស្រីភ្នែក) រឺអត់។ តែទោះជាយ៉ាខ្ញុំជឿជាក់ថា លោកអ្នកប្រាកដជាស្រលាញ់ និងពិបាកនិយាយថា ទេណាស់សម្រាប់កំពូលស្មាតហ្វូន Galaxy S8 នេះ។

ដូចអ្វីដែលយើងធ្លាប់បានជម្រាបជូនពីមិនអញ្ចឹង អេក្រង់របស់ Galaxy S8 មានទំហំធំ និងកោង ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត។ រីឯកម្លាំងម៉ាស៊ីនវិញមិនបាច់និយាយទេ ដឹងត្រឹមថាបើកកម្មវិធីម្ដង 10ក៏មិនគាំងដែរ។ សម្រាប់តម្លៃវិញអាចនឹងស្មើនឹង $800 រឺខ្ពស់ជាងនេះទៅទៀត តែវាមិនជាបញ្ហាឡើងសម្រាប់ហ្វេនរបស់ក្រុមហ៊ុន Samsung នឹងជាពិសេសគឺត្រកូល S នេះតែម្ដង។ ដោយឡែក បើទោះជាតម្លៃថ្លៃមែនពិត តែវាក៏មានសមត្ថភាពគ្រប់គ្រាន់សមនឹងតម្លៃដែរ។
ប្រភព៖ Venya Geskin1
 
ចែករំលែក

ទូរស័ព្ទ

Post A Comment: