របៀប​ដាក់​ឲ្យ Windows 10 Run នៅ​លើ USB Drive ឬ External Drive

ចែករំលែក
យើង​បាន​ដឹង​ទាំងអស់​គ្នា​ហើយ​ថា អ្នក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Linux គឺ​យើង​អាច​ដាក់​ឲ្យ​វា Run នៅ​លើ USB Drive បាន ដោយ​មិន​ចាំបាច់ Setup
ចូល​ទៅ​ក្នុង​កុំព្យូទ័រ​យើង​ឡើយ។  Windows 10 របស់​ក្រុមហ៊ុន Microsoft ក៏​បាន​បន្ថែម Feature មួយ​នេះ​ដែរ យើង​អាច Run Windows 10
ចេញ​ពី​ក្នុង USB Drive បាន​ដោយ​មិន​ចាំបាច់ Setup ឡើយ។ សូម​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម៖
មុនដំបូង​ ត្រូវ​ដោត​នូវ USB Drive ឬ External Drive មួយ​ដែល​មាន​ទំហំ​យ៉ាង​ហោច​ណាស់ 32 GBរួច​យើង​ត្រូវ​បើក​នូវ Control Panel ដោយ​ចុច Start + X រួច​ជ្រើសរើស​យក​ពាក្យ Control Panel ។



បន្ទាប់មក​យើង​ត្រូវ​ផ្លាស់ប្ដូរ Control Panel view ទៅ​ជា Small Icons view ពេលនោះ​យើង​ត្រូវ​រក Feature មួយ​ឈ្មោះ​ថា Windows To Go ហើយ​ចុច  នៅ​លើ​វា
ពេលនោះ​វា​នឹង​ឲ្យ​យើង Select នូវ USB Drive ដែល​យើង​ចង់​ដាក់ Windows 10 នៅ​ក្នុង​នោះ បន្ទាប់​មក​ចុច Next ។
ពេលនោះ Wizard នេះ នឹង​ចាប់​ផ្ដើម Scan CD\DVD និង Search រក File របស់ Windows ដោយ​ស្វ័យប្រវត្តិ, ពេល​យើង Select Version នៃ Windows របស់​យើង​ហើយ ចុច Next។បន្ទាប់មក​វា​នឹង​ចេញ​នូវ​ផ្ទាំង​ដែល​ឲ្យ​យើង Set នូវ BitLocker Password, យើង​អាច​ដាក់​ក៏​បាន មិន​ដាក់​ក៏​បាន។

នៅ​ពេល​ដែល​ដល់​ចុង​បញ្ចប់ វា​នឹង​ចេញ​នូវ​អក្សរ​មួយ​ជួរ​ដែល​ប្រាប់​យើង​ថា USB Drive របស់​យើង​នឹង​ត្រូវ Format, បើ​សម្រេច​ចិត្ត​ច្បាស់​ហើយ​ចុច Create ដើម្បី​ឲ្យ​វា​ចាប់ផ្ដើម Processពេលនោះ​វា​នឹង​ចាប់ផ្ដើម Install Windows 10 ទៅ​លើ USB Drive របស់​យើង, ពេល​វា​ដំណើរ​ការ​ចប់ យើង​នឹង​អាច Run Windows 10 ចេញ​ពី​ក្នុង USB Drive របស់​យើង​បាន​ហើយ។

ចុងក្រោយលោក​អ្នក​ពិត​ជា​អាច​ Run Windows 10 តាម​ USB Drive បាន​យ៉ាង​ងាយ​ស្រួល៕
ចែករំលែក

រៀនProgramming & Network

Post A Comment: