តោះទៅមើល Huawei Y7 Prime តិចមើល

ចែករំលែក
មុននេះបន្តិចក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវម៉ូដែលស្មាតហ្វូនទំនើបថ្មី Y7 Prime ដែលមានតម្លៃ ប្រហែល ២៤០ ដុល្លារ ក្នុងទីផ្សារហុងកុង។ វាបំពាក់នូវអេក្រង់ទំហំ ៥,៥ អ៊ីញ កម្រិត 720p IPS ដែលមានកម្រាស់ខ្លួន ៨,៣៥មម និងថាមពលថ្ម ៤ ពាន់មីលីអំពែម៉ោង ។ ការប្រើប្រាស់ឈីប Snapdragon 435 ដែលមាន RAM ទំហំ 3GB និងអង្គចងចាំ 32GB ។

ដំណើរការនៅលើ Android 7.0 Nougat ចេញពីប្រអប់ស្រាប់។ កាមេរ៉ាក្រោយទំហំ 12MP និងខាងមុខ 8MP មានទ្រនាប់ស្កេនក្រយៅដៃនៅខាងក្រោមលែនកាមេរ៉ា។ វាក៏គាំទ្រ ការប្រើប្រាស់ស៊ីមពីរ ដែលមួយជា LTE និងមួយទៀតជា CDMA ឫ GSM ។

 ប្រភពពី Gsmarena



ចែករំលែក

ទូរស័ព្ទ

Post A Comment: