របៀប​បង្ហាញ​នូវ​ Hidden Files ​នៅ​ក្នុង​ Mac OS X

ចែករំលែក
ប្រព័ន្ធ​ប្រតិបត្តិការ​ Mac OS X ​របស់​ Apple ​បាន​ Hide ​នូវ​ File ​មួយ​ចំនួន​ពី​ User​ ដើម្បី​ការពារ​ការ​លុប​ដោយ​ចៃដន្យ​ណា​មួយ។​ ប៉ុន្តែ​បើ​យើង​ចង់​ចូល​ទៅ​មើល​ File​ ដែល​ត្រូវ​បាន​ Hide ​នោះ ​តើ​យើង​គួរ​ធ្វើ​យ៉ាងណា?​




ខាង​ក្រោម​នេះ​គឺ​ជា​វិធីសាស្ត្រ​ដើម្បី​បង្ហាញ​នូវ​ Hidden Files ​ដែល​ Mac ​បាន​ Hide ៖
មុន​ដំបូង​បំផុត​ យើង​ត្រូវ​ចូល​ទៅ​បើក​ Terminal ​ដោយ​ចុច​លើ​ Go ​->​ Utilities
បន្ទាប់​មក​វា​នឹង​ចេញ​នូវ​ផ្ទាំង​ Utilities ​មក​យើង​រក​មើល​ពាក្យ​ Terminal ​រួច​ចុច​លើ​វា
ពេល​នោះ​វា​នឹង​ចេញ​នូវ​ផ្ទាំង ​Terminal ​ចេញ​មក​ យើង​ត្រូវ​វាយ​នូវ ​Command ​ដូច​ខាង​ក្រោម​ចូល​រួច​ចុច ​Enter :
defaults write com.apple.Finder AppleShowAllFiles TRUE

បន្ទាប់​មក​វាយ​ Command : ​killall Finder




ពេល​នោះ​វា​នឹង​ធ្វើការបង្ហាញនូវ​ File ​ដែល​បាន​ Hide ​ចេញ​មក ។
ចែករំលែក

ចំណេះដឹងខ្លីៗ

Post A Comment: