ក្រុមហ៊ុន Hasselblad បានបង្ហាញដ្រូនហោះមួយដែលបំពាក់កាមេរ៉ាទំហំ ១០០ មេហ្គាភិចសែល រួចមកហើយ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនដ៏ល្បីមួយនេះបានបង្ហាញកាមេរ៉ាជំនាន់ថ្មីមួយទៀត គឺម៉ូដែល A6D-100c ។
វាត្រូវបានអភិវឌ្ឈមកពីជំនាន់ម៉ូដែល A5D កាលពីឆ្នាំ ២០១៥ ដែលមានទំហំ ៦០ មេហ្គាភិចសែល ក្នុងកម្រិត ISO ពី ៦៤ ទៅ ១២៨០០ ។ កាមេរ៉ាទំហំធំបែបនេះ គឺត្រូវបានគេប្រើសម្រាប់ថតចាប់យករូបពីលើអាកាសដើម្បីបង្កើតជារូបភាពផែនទីផ្សេងៗ ហេតុដូច្នេះទើបគេបំពាក់ក្នុងទំហំសេនស័រប្រភេទ CMOS ដ៏ធំបែបនេះ ។
ចំពោះកាមេរ៉ាថ្មីនេះវិញវាមានកម្រិត focal ចាប់ពី ២៤ ដល់ ៣០០ មីលីម៉ែត្រ ។ វាអាចថតរូបភាពបានលឿនកំណត់ exposer និង ចាប់រូបបានក្នុងល្បឿន ១/៤០០០ វិនាទី ។
កាមេរ៉ានេះមានច្រើនជម្រើសដោយអាចបន្ថែម filter សម្រាប់ចាប់រូបភាពក្នុងទីងងឹត និង ប្រើពន្លឺ infrared បានថែមទៀតផង ។ វាជាកាមេរ៉ាលំដាប់កំពូលនេះសម្រាប់ថតរូបភាពបែបទេសភាព និង ភូមិសាស្ត្រនានា គឺមិនត្រឹមតែប្រើសម្រាប់ថតពីលើអាកាសនោះទេ ៕ សុផល (Product page: Hasselblad A6D-100c)

Post A Comment: