SONY ប្រកាស​ចេញ Cyber-Shot HX350 សម្រាប់​ថត Zoom

ចែករំលែក
Cyber-Shot HX350 គឺជាកំណែ Update ថ្មីសម្រាប់ឆ្នាំ 2017 ដោយម៉ាស៊ីនកាមេរ៉ានេះ ប្រើប្រាស់ សេនស័រប្រភេទ BSI-CMOS ទំហំ 6.17 x 4.55 មីលីម៉ែត្រ មានសមត្ថភាព ចាប់យករូបភាព បានច្បាស់ និងរហ័ស ប្រើប្រាស់ឈីប Processor ឈ្មោះ BIONZ X របស់ SONY ផ្ទាល់ ដោយវាអាច ថតយករូបភាព បានដល់ទំហំ 20 មេហ្គាភិចសែល ឯណោះ ដែលថតឡើង ជាប្រភេទ File រូបភាព JPEG មិនអាចថត ជាប្រភេទ RAW បានទេ។ ជាងនេះទៅទៀត វាមាន កម្រិតពន្លឺ ISO ចាប់ពី 80 ឡើងទៅដល់ 3200 ហើយអាចបង្កើន ឡើងដល់ទៅ 12800 ថែមទៀតផង គ្រាន់តែវា មានគ្រាប់ Noise រំខាន ច្រើនបន្តិច ព្រោះម៉ាស៊ីន នេះមិនមែន ជាម៉ាស៊ីន DSLR នោះឡើយ។ នៅខាងក្រោយ វាមាន អេក្រង់ប្រភេទ TFT LCD ទំហំ 3 អ៊ីញ មាន Dot ចំនួន 921,600 អាចធ្វើការ លើកចុះ ឡើងបាន។


វាមានល្បឿន Shutter Speed យឺតបំផុត 30 វិនាទី រហូតចូល ទៅដល់ Bulb ក៏បាន ហើយអាច ឡើងខ្ពស់ បំផុតត្រឹម 1/4000 វិនាទី ដែលវាមាន មុខងារថតរូប សរុបតែ 4 ប៉ុណ្ណោះដូចជា Program, AV, TV និង Manual ហើយមានមុខងារ Modes​ ជាច្រើនផ្សេងទៀត ដូចជា High, Sensitivity, Night Scene, Landscape, Portrait, Soft Skin, Beach, Snow, Firework និងមួយចំនួន ផ្សេងទៀត ជួយទៅដល់ ការថតរូប របស់ម្ចាស់កាមេរ៉ានេះ កាន់តែមានភាព ងាយស្រួល។
ប្រភព: DP Review

ចែករំលែក

កាម៉េរ៉ា

Post A Comment: