មុននេះមានដំណឹងមកថា Galaxy Note 7 នឹងវិលវិញជាមួយឈ្មោះថ្មី នោះគឺ Galaxy
Note 7R តែមានថាមពលថ្មតិចជាងមុន ដោយឡែកនាខណះនេះមានការលេចឮសារជាថ្មី
Galaxy Note 7R ត្រូវបានកែប្រែឈ្មោះជាថ្មីទៅជា Galaxy Note FE (Fan
Edition) នោះមានន័យថា ដើម្បីប្រិយមិត្ត ចំពោះ Galaxy Note Note 7R
Refurbished ជំនាន់កែកុន
ហាក់ធ្វើអោយអ្នកប្រើប្រាស់ដិតដាមរឿងរ៉ាវមិនល្អជាមួយ Galaxy Note 7
ដែលតែងតែផ្ទុះ ។ សម្រាប់ Galaxy Note FE នោះ មានដំណឹងមកថា
នឹងមានការដាក់លក់នៅឯប្រទេសកូរ៉េខាងត្បូង ចុងខែមិថុនា ក្នុងតម្លៃ $424.99
ដោយខាង Samsung នោះប្រាប់ថា នឹងមិនមានការនាំយក Galaxy Note FE
ទៅដាក់លក់ក្នុងប្រទេសសហរដ្ឋអាមេរិកនោះទេ ។
ប្រភព: Android Authority
ប្រភព: Android Authority
Post A Comment: