អស់ទាស់ជាមួយ​ Huawei Nova 2 plus

ចែករំលែក
ក្រុមហ៊ុនប្រទេសចិន Huawei បានធ្វើការដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មី ពីរម៉ូដែលរបស់ខ្លួន រួមមាន Nova 2 និង Nova 2 Plus ។ ត្រកូលថ្មី បន្ទាប់ពី P Series មួយនេះ មាន​ការផ្លាស់ប្តូររូបរាងស្រស់ស្អាត ផ្នែកខ្នងក្រោយស្រដៀងទៅនឹង iPhone 7 របស់ Apple ប៉ុន្តែមានការបន្ថែមរចនានូវគ្រាប់កាមេរ៉ាភ្លោះពីរគ្រាប់ អមមកជាមួយ។



ចំណុចល្អបំផុតរបស់ស្មាតហ្វូនទាំងនេះ ត្រង់កាមេរ៉ាក្រោយភ្លោះ ដោយមួយគ្រាប់មានទំហំ 12MP មាន Aperture f/1.8 និងមានគ្រាប់ទៀតទំហំ 8MP សម្រាប់ទប់លំនឹងរូបភាពនិងមុខងារថតរូបព្រាល Portrait Mode ។ ចំពោះកាមេរ៉ាមុខវិញ ទាំងខ្ញុំផ្ទាល់ក៏ភ្ញាក់ផ្អើលដែរ ព្រោះមានទំហំដល់ទៅ 20MP សម្រាប់ថត Selfie ខ្លាំងជាង P10 មានត្រឹមតែ 8MP ប៉ុណ្ណោះ។ អេក្រង់របស់វាមួយទំហំ ៥ អ៊ីញ និងមួយទៀត ៥,៥ អ៊ីញ ជាប្រភេទអេក្រង់ LTPS LCD ដូចគ្នា ដែលមានកម្រិត 1080p ។



កម្រាស់តួខ្លួន ៦,៩ មមប៉ុនគ្នា ខុសថាមពលថ្ម Nova 2 ទំហំ 2,950mAh និង Nova 2 Plus ទំហំ 3,340mAh ហើយបំពាក់នូវឈីប Kirin 659 ។ សម្រាប់តម្លៃ Nova 2 ទំហំ RAM 4GB/ROM 64GB ថ្លៃ ៣៦៥ ដុល្លារ រីឯ Nova 2 Plus ទំហំ RAM 4GB/ROM 128GB តម្លៃ ៤២០ ដុល្លារ ។ ការបើកលក់ជាសាធារណៈក្នុងប្រទេសចិន ចាប់ផ្តើមនាថ្ងៃទី ១៦ មិថុនាតទៅ។
ប្រភព: GSMArena
ចែករំលែក

ទូរស័ព្ទ

Post A Comment: