ក្រុមហ៊ុនផលិតទូរស័ព្ទដៃនៅក្នុងប្រទេសតួកគីឈ្មោះ General Mobile
បានប្រកាសចេញនូវស្មាតហ្វូនដ៏ថ្មីស្រឡាងរមួយម៉ូដែល វាមានឈ្មោះថា GM 5
ស្មាតហ្វូនដ៏ថ្មីស្រឡាងនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់គឺ Android
7.0 Nougat ។ ស្មាតហ្វូន GM 5 បានបំពាក់មកជាមួយនូវបន្ទះឈីប Qualcomm Snapdragon SoC
ហើយដើរដោយស៊ីភីយូ quad-core, អេក្រង់វាមានទំហំ 5.0 inch ជាប្រភេទ HD, រ៉េមវាមានទំហំ
2GB និងមេម៉ូរីម៉ាស៊ីនមានទំហំ 16GB, កាមេរ៉ាក្រោយមានទំហំ 13MP
ចំនែកកាមេរ៉ាមុខមានទំហំ 5MP ។ ចំពោះថាមពលថ្មវាមានទំហំ 2500mAh, ទំហំខ្នាតវា 140.5 x
69.75 x 9.3mm និងទម្ងន់វា 160g, GM 5 មាន3ព៌ណគឺ ព៌ណមាស, ព៌ណប្រផេះ និងព៌ណខ្មៅ
ហើយសំរាប់តម្លៃរបស់វាគឺនៅមិនទាន់ដឹងនៅឡើយទេ ។
ប្រភព: gsmarena
ប្រភព: gsmarena
Post A Comment: