អ្នកប្រើប្រាស់ Facebook ម្នាក់ៗតែងតែបង្ហាញព័ត៌មានផ្ទាល់ខ្លួនជាច្រើននៅលើ Profile របស់ខ្លួនដើម្បីឲ្យអ្នកដទៃដឹងពីខ្លួនកាន់តែច្បាស់។ តែពួកគេប្រហែលមិនដឹងទេថាការចែករំលែកព័ត៌មានផ្ទាល់ខ្លួននេះអាចនាំទុក្ខដោយមិនដឹងខ្លួនបាន។ តទៅនេះនឹងបង្ហាញពីព័ត៌មានសំខាន់ៗអ្នកគួរលុបចេញពី Facebook បើមិនចង់ស្ដាយក្រោយ៖
១. ថ្ងៃខែឆ្នាំកំណើត ៖
ការបង្ហាញថ្ងៃខែឆ្នាំកំណើតលើ Facebook បានក្លាយជាប្រពៃណីមួយ ដោយមួយភាគធំបង្ហាញវាឡើងដើម្បីទទួលការជូនពរថ្ងៃកំណើតពីបណ្ដាមិត្តភ័ក្ដិ។ តែការបង្ហាញនេះក៏ផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដែរ ព្រោះថាថ្ងៃខែឆ្នាំកំណើត អាចឲ្យជនខិលខូចងាយស្រួល Hack ចូលកុងធានា (តាមការស្មានលេខកូដដោយប្រើថ្ងៃខែឆ្នាំកំណើត) និង គណនីផ្ទាល់ខ្លួនដទៃទៀត។`
យ៉ាងណាក្ដីគោលការណ៍របស់ Facebook មិនអាចឲ្យអ្នកមិនបញ្ចូលថ្ងៃខែឆ្នាំកំណើតបាននោះទេ ប៉ុន្តែអ្នកអាចប្រើថ្ងៃខែឆ្នាំកំណើតក្លែងក្លាយជំនួសព័ត៌មានពិតប្រាកដបាន។ មួយវិញទៀតអ្នកអាចបញ្ចូលថ្ងៃខែឆ្នាំកំណើតពិតបាន ប៉ុន្តែកុំបង្ហាញវាជាសាធារណៈដោយដាក់ជា "Only Me” បានហើយ។
២. អាសយដ្ឋានទីលំនៅ ៖
ប្រសិនបើចង់ប្រាប់អ្នកដទៃថាអ្នកនៅទីណានោះគួរកុំប្រកាសជាសាធារណៈដោយបង្ហាញលើ Profile ផ្ទុយទៅវិញគួរតែប្រាប់ជាសម្ងាត់តាមរយៈ Chat ជំនួសវិញ។ ប៉ុន្តែអ្នកក៏អាចបង្ហាញលើ Profile បានដោយប្រាប់តែតំបន់ ឬ ទីក្រុងដែលអ្នករស់នៅបានហើយ៕
Post A Comment: