កម្មវិធីនេះអាចប្រើដើម្បីមើលលក្ខណៈសម្បត្តិទូរសព្ទមានដូចជា ម៉ូដែល, ប្រព័ន្ធប្រតិបត្តិការ, Processor និង មេមូរី។ មុខងារពិសេសរបស់វាគឺការតេស្តសមត្ថភាព CPU របស់ទូរសព្ទ (Benchmark) ដោយដំណើរការតេស្តងាយស្រួលបំផុត ពោលគ្រាន់តែចុចបើកកម្មវិធីរួចចុចលើពាក្យ CPU Benchmark រួចចុចលើពាក្យ Run Benchmark បន្ទាប់មករង់ចាំមួយសន្ទុះដើម្បីឲ្យកម្មវិធីដំណើរការ។
ពេលដំណើរការចប់សព្វគ្រប់វានឹងចេញជាលទ្ធផលដោយបង្ហាញជាពិន្ទុឲ្យបានឃើញ។ ពិន្ទុកាន់តែខ្ពស់មានន័យថា CPU មានសមត្ថភាពកាន់តែខ្លាំង ហើយអ្នកក៏អាចប្រៀបធៀបពិន្ទុ CPU អ្នកជាមួយនឹងឧបករណ៍ iDevice ដទៃទៀតផងដែរ។
ក្រៅពីអាចដំឡើងលើឧបករណ៍ iDevice កម្មវិធីនេះក៏អាចដំឡើងលើឧបករណ៍ Android បានផងដែរ៕
Post A Comment: