រកឃើញស្មាតហ្វូនចំណាត់ ថ្នាក់លេខ១លក់ដាច់បំផុត ក្នុងពិភពលោក​ ប្រចាំត្រីមាសដំបូងឆ្នាំនេះ​

ចែករំលែក
iPhone 7 Plus ដែលបង្ហាញខ្លួនជិតកន្លះឆ្នាំហើយនោះ បានជាប់លំដាប់លេខ​ 1
យោងតាមរបាយការណ៍​ Strategy Analytics បានរាយការណ៍​ប្រាប់​អំពី​ 5​ ស្មាតហ្វូន​ ដែលលក់ដាច់បំផុតប្រចាំត្រីមាសដំបូងឆ្នាំនេះ​ គិតចាប់ពីថ្ងៃទី 1 មករា​ – 31 មីនាឆ្នាំ​ 2017​ ដោយរកឃើញលំដាប់លេខ 1 ហើយនិង​ លេខ​ 2 ធ្លាក់ទៅ​ iPhone 7 ហើយនិង iPhone 7 Plus ដោយមានតួលេខលក់រួមបាន 39 លានគ្រឿង​ គិតជាចំណែកទីផ្សារបាន 11% OPPO R9s ស្មាតហ្វូននៅប្រទេសចិនជាប់លំដាប់លេខ 3 ដោយមានតួលេខលក់​បាន​ 8.9 លានគ្រឿ​ង​ គិតជាចំណែកទីផ្សារបាន 2.5% ចំណែកលេខ 4 ហើយនិងលេខ 5 ជារបស់ Samsung Galaxy J3 (2016) និង​ Galaxy J5 (2016) បានចំណែកទីផ្សារ 1.7% ហើយនិង 1.4%​ ដោយមានតួលេខលក់រួមគ្នាបាន 11.1 លានគ្រឿង​ ។
ប្រភព: Strategy Analytics



ចែករំលែក

បច្ចេកវិទ្យា

Post A Comment: