ASUS ZenBook Flip Sស្តើង​បំផុត​ ដែល​ទើប​បង្ហាញ​ខ្លួន

ចែករំលែក
ក្នុងព្រឹត្តិការណ៍ Computex 2017 នេះ ក្រុម​ហ៊ុន ASUS បាន​ធ្វើកា​រ​ដាក់​បង្ហាញ​ កុំព្យូទ័រ​យួរ​ដៃថ្មីៗ​របស់​ខ្លួន​ ចំនួន 5 ម៉ូឌែល​ក្នុងនោះ ក៏មាន ZenBook Flip S ផងដែរ ដែលនេះគឺជាប្រភេទកុំព្យូទ័រ Convertible អាចបត់បែនបាន 360 ដឺក្រេ តែ​មាន​​កម្រាស់ស្តើង បំផុតពោលត្រឹម 10.9 មីលីម៉ែត្រ។





ក្រុមហ៊ុន ASUS បានបង្កប់ ស៊ីភីយូ Intel Core i7-7500U ជំនាន់ទីប្រាំពីរដ៏ខ្លាំងក្លា ជាមួយនឹងអង្គផ្ទុកទិន្នន័យ​ដល់​ទៅ 1TB ឯណោះ ប្រភេទ PCLe SSD។
ZenBook Flip S មានអេក្រង់ទំហំ​ 13.3 អ៊ីង ដែលអាចបង្ហាញរូបភាព បានក្នុងកម្រិត 4K UHD ជាមួយ​នឹង​បច្ចេកវិទ្យា multitouch NanoEdge ដែលអេក្រង់វាមិនត្រឹមតែ ស្គាល់ម្រាមដៃពេលប៉ះបញ្ជាទេ តែ​យើង​ក៏អាចប្រើប៊ិច ដើម្បីគូសវាសនៅលើវាផងដែរ សម្រាប់ធ្វើកិច្ចការងារ ធំៗមួយចំនួនទៀត។
ចែករំលែក

កុំព្យូទ័រ

Post A Comment: