Acer ទើបតែ ចេញ កុំព្យូទ័រយួរដៃស៊េរីថ្មី ត្រកូល Predator គឺ Predator Helios 300 ។ អេក្រង់ របស់វា មានទំហំ 15.6 អ៊ីញ កម្រិតបង្ហាញរូបភាព Full HD អមមកជាមួយនឹងអេក្រង់ IPS LCD ហើយគួរអោយសោកស្ដាយផង គ្មានការ Support G-Sync ឡើយ។ ជាងនេះទៅទៀតនោះ កុំព្យូទ័រ យួរដៃ នេះមាន Ram ទំហំ 16Gb ប្រភេទ DDR4 ប្រើប្រាស់ បន្ទះឈីប CPU Core i7-7700K ជំនាន់ទី 7 គឺជា CPU ស៊េរីចុងក្រោយ និងខ្លាំង សម្រាប់អ្នក Gamer។ បន្ថែមទៀតនោះ ក្រុមហ៊ុន Acer ក៏មានក្រាហ្វិចកាតស៊េរីខ្ពស់ គឺ GTX 1060 មកជាមួយផងដែរ វាមានទំហំ 6GB នៃ GDDR5 ជាប្រភេទ ក្រាហ្វិចកាតរបស់ desktop។
ទំហំ ផ្ទុកវិញក៏ ទាន់សម័យផងដែរ ដោយអមមកជាមួយ នឹង SSD 256 ជំនួយដល់ការ ចំលង ឯកសារ និងធ្វើការ Boot លឿនទៀតផង។ រីឯ មុខងារផ្សេង ដូចជារន្ធដោតវិញ នោះ គឺមានល្មម អាចអោយយើងធ្វើការភ្ជាប់ឧបករណ៍ផ្សេងៗ នោះគឺំមានល្មម អាចអោយយើងប្រើបានគ្រប់កាលៈទេស វាមាន រន្ធដោត USB Type C ចំនួន 1 រន្ធដោត USB 2.0 ចំនួន 2 និង រន្ធដោត USB 3.0 ចំនួន 2.0។ បើនិយាយពីថាមពលថ្មក្រុមហ៊ុន Acer បានប្រាប់អោយដឹងថា ថ្មវាអាចទ្រាំទ្របានយូរ ដល់ទៅ 7 ម៉ោងសម្រាប់ ប្រើប្រាស់ធម្មតា ត្រឹមលេងអ៊ីធើណេតនោះ តែបើលេងហ្គេមវិញនោះ គឺមិនដល់មួយម៉ោងឡើយ។
KHMERSPRING
Post A Comment: