ដ្យាក្រាម iPhone 8​ ពី​រោងចក្រ Foxconn

ចែករំលែក

ដ្យាក្រាម​ដែល​បង្ហាញ​ឡើង​ជឿ​ថា​ជា​ដ្យាក្រាម​ដែល​គេ​​ប្រើ​ក្នុង​ដំណើរការ​ដំឡើង​ដើម្បី​ជួយ​ក្នុង​ការ​ផលិត​iPhone 8។ តាម​ដ្យាក្រាម​បាន​បង្ហាញ​ដែរ​ថា​ iPhone ​ពិសេស​ផលិត​សម្រាប់​ខួប​ដប់​ឆ្នាំ​នៃ​​ការ​កកើត​ iPhone នេះ​នឹង​មាន​អេក្រង់​ទំហំ​ ៥,៨ អ៊ីញ​ដែល​ប្រើ​កញ្ចក់​រាង​កោង​​ 2.5D និង មាន​បំពាក់​ជា​កាមេរ៉ា​ 3D សម្រាប់​ស្កេន​មុខ​នៅ​ផ្នែក​ខាង​មុខ​ទៀត​ផង។

យោង​តាម​ប្រភព​បាន​ឲ្យ​ដឹង​ដែរ​ថា ​​ប៊ូតុង​​បន្ថែម​/បន្ថយ​​សំឡេង​ និង ប៊ូតុង​ Power នឹង​​​លែង​ជា​ប៊ូតុង​ដែល​មាន​គ្រាប់​ចុច​ទៀត​ហើយ​ ប៉ុន្តែ​អ្នក​នឹង​មាន​អារម្មណ៍​ដឹង​ពី​រំញោច​នៅ​ពេល​​អ្នក​បន្ថែម​/បន្ថយ​​សំឡេង ឬ បើក​ទូរសព្ទ​ឡើង។ ចំពោះ​ប៊ូតុង​ Home គឺ​មាន​ប្រវែង​វែង​គួរ​សម​អាច​​ប្រើ​សម្រាប់​មុខងារ​ពីរ​ផ្សេង​គ្នា​ ហើយ​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​នឹង​បំពាក់​ក្រោម​ផ្ទៃ​អេក្រង់​ខាង​មុខ។ ចំណែក​កាមេរ៉ា​ភ្លោះ​វិញ​បាន​ប្ដូរ​​ទៅ​ជា​ប្រភេទ​ខ្សែ​បញ្ឈរ​វិញ។

រំលឹក​ថា​កាល​ពី​ខែ​មីនា​ឆ្នាំ​ ២០១៤ ក៏​មាន​បុគ្គលិក​ធ្វើ​ការ​នៅ​រោងចក្រ​ Foxconn បាន​បញ្ចេញ​រូបភាព​បង្ហាញ​ពី​ការ​​ឌីហ្សាញ​របស់​ iPhone 6 ហើយ​​ចុង​ក្រោយ​​រូបភាព​ដែល​បង្ហាញ​មុន​រយៈ​​ការ​បង្ហាញ​ផ្លូវ​ការ​ ៦ ខែ​ក៏​បាន​ក្លាយ​ជា​រូបភាព​ពិត៕​





ចែករំលែក

បច្ចេកវិទ្យា

Post A Comment: