ស្មាតហ្វូនដែលលឿនបំផុត ដែលលោកអ្នកអាចរកទិញបានក្នុងពេលនេះ មាន 5 ម៉ូឌែលរួមមានដូចជា Samsung Galaxy S8, iPhone 7 Plus, LG G6, Google Pixel ហើយនិង OnePlus 3T មាន 2 ម៉ូឌែលប៉ុណ្ណោះដែលបង្ហាញខ្លួនក្នុងឆ្នាំ 2017 នោះគឺ Samsung Galaxy S8 ជាមួយនិង LG G6 តើពិតទេ ជំនាន់ថ្មីល្អជាងជំនាន់ចាស់ ចង់ដឹងមានតែយើងមើលវីដេអូសាកល្បង ទើបដឹងច្បាស់ ។ លទ្ធផលពីការសាកល្បងរបស់EverythingApplePro រកឃើញថា iPhone 7 Plus ដែលបង្ហាញខ្លួនជិតកន្លះឆ្នាំហើយនោះ នូវជាប់លំដាប់លេខ 1 បន្ទាប់មកគឺ Samsung Galaxy S8 ជាប់លំដាប់លេខ 2 OnePlus 3T ជាប់លំដាប់លេខ 3 ដោយឡែក LG G6 ជាប់លេខ 4 និង Google Pixel ជាប់លំដាប់លេខ 5 ។ ចំពោះលោកអ្នកដែលចូលចិត្តតួលេខ EverythingApplePro នូវបានវាស់ស្មាតហ្វូនទាំង 5 ម៉ូឌែលនេះ ជាមួយកម្មវិធី Geekbench ហើយនិង Antutu អោយទស្សនាផងដែរ ។ប្រភព: EverythingApplePro
KHMERSPRING
Post A Comment: