Galaxy S8/S8+ ចាប់ពីថ្ងៃទី​ 17 មេសាដល់ថ្ងៃទី​ 23 មេសា

ចែករំលែក
យោងទៅតាមគេហទំព័រ​មួយនៅប្រទេសថៃ បានប្រកាសអោយដឹងថា​ក្រុមហ៊ុន Truemove H​ នឹងចាប់ផ្តើមបើក អោយកម្ម៉ង់ទុកជាមុនអំពី​ Galaxy S8/S8+ ចាប់ពីថ្ងៃទី​ 17 មេសាដល់ថ្ងៃទី​ 23 មេសា​ ដោយមានបីពណ៌សម្រាប់អោយអតិថិជនរបស់ខ្លួនជ្រើសរើស​ រួមមានដូចជា​ពណ៌​ មាស​ , ខ្មៅ​ , ស្វាយ​ ចំពោះតម្លៃក្រុមហ៊ុននឹងបញ្ជាក់ប្រាប់នៅថ្ងៃទី​ 17 មេសា​តែម្តង​ ដោយឡែកបើយើងក្រឡេកមើលប្រទេសកម្ពុជាវិញ​ក្រុមហ៊ុន​ Samsung មិនទាន់បានបញ្ជាក់ប្រាប់អ្វីនូវឡើយទេ​ ។

ទូរស័ព្ទ Galaxy S8 និង S8 Plus គឺដូចគ្នាបេះបិទរទាំងអស់ក្រៅពីទំហំរបស់ពួកគេ, ទម្ងន់, និងថ្ម។ S8 នេះបំពាក់អេក្រង់ 5.8-inch មានទម្ងន់ 155g កម្រាស់និងមានថាមពលថ្ម 3000 mAh ។  S8 Plusបំពាក់អេក្រង់ 6.2-inch មានទំងន់ 173g និងមានថាមពលថ្ម 3,500mAh ។

ទូរស័ព្ទទាំងពីរនេះត្រូវបានបំពាក់ដោយប្រព័ន្ធប្រតិបត្តិការ Android 7.0, មានដំណើរការ Octa-Core, RAM 4GB និង 64GB នៃMemmory។ ពួកគេបានផលិតនូវអេក្រង់ប្រភេទ Super AMOLED HD បានប្រើថ្នាំ Quad។




ចែករំលែក

ទូរស័ព្ទ

Post A Comment: