Galaxy ជំនាន់ក្រោយមួយម៉ូឌែល ត្រៀមបំពាក់កាមេរ៉ាភ្លោះ មិនឱ្យចាញ់ iPhone

ចែករំលែក
យោងទៅតាមគម្រូរាងរចនាបថថ្មីមួយ បង្ហោះផ្សាយពីគេហទំព័រប្រទេសចិន សង្កត់យ៉ាងធ្ងន់ថា ម៉ូឌែលត្រកូល Galaxy ជំនាន់ក្រោយ របស់ SAMSUNG នឹងបំពាក់នូវកាមេរ៉ាភ្លោះ ពីរគ្រាប់ មិនឱ្យចាញ់ iPhone 7 Plus និង LG G6 នោះឡើយ ។ ទន្ទឹមរូបភាពទាំងនោះ បាន​បង្ហាញទៀតថា ប្រព័ន្ធស្កេនក្រញៅដៃ លែងមានទៀតហើយ នៅខ្នងក្រោយ ជិតផ្នែកកាមេរ៉ា ប៉ុន្តែគេមិនទាន់បញ្ជាក់ប្រាប់ ថាត្រូវបំពាក់នៅទីតាំងណាវិញនោះទេ។

ប្រភពក្រៅស្រុកជាច្រើន បានបង្ហើបថា វាអាចជាម៉ូឌែល Galaxy Note 8 ដែលបំពាក់នូវឈីប Exynos 9 Series ជំនាន់ក្រោយផ្សេងទៀត ដែលអាចគាំទ្រការប្រើប្រាស់នូវកាមេរ៉ាភ្លោះ Dual-Lens ខណៈដែល ព័ត៌មានពី Xiaomi Mi 6 និង OnePlus 5 របស់ប្រទេសចិន ក៏កំពុងល្បីថា មកជាមួយកាមេរ៉ាភ្លោះ ពីរគ្រាប់ដូចគ្នា។
ប្រភព: GizmoChina

ចែករំលែក

ទូរស័ព្ទ

Post A Comment: