Ford Ranger 2017 គឺមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាតភ្ជាប់យ៉ាងទំនើប គឺ Microsoft Sync ដែលជាបចេ្ចកវីទ្យាជំនាន់ទីបី Sync 3 ដែលអាចដំណើរការបានជាមួយនឹងស្មាតហ្វូនរបស់លោកអ្នកបានយ៉ាងរលូន ម្យ៉ាងទៀតនៅក្នុងរថយន្តទាំងពីរនេះ ក៏មានអេក្រង់ Touch Screen ទំហំ 8 អ៊ីង ដែលអាចបង្ហាញនូវរូបភាពកាន់តែច្បាស់ មួយវិញទៀតការបញ្ជានៅលើអេក្រង់ Touch Screen ក៏មានលក្ខណះរស់រវើក និងលឿនជាងមុន។ បច្ចេកវិទ្យា Sync3 គឺមានសមត្ថភាពភ្ជាប់មកជាមួយនិង Sync Applelink ឬ AppleCarPlay ដែលអនុញាតអោយ្នៈកបើកបរធ្វើការតភ្ជាប់ទូរស័ព្ទ iPhone ទៅនឹងប្រព័ន្ធ Sync3 ជាមួយនឹង Interface ថ្មី ដែលដូចទៅនឹងកម្មវិធីរបស់ iOS បេះបិទតែម្តង។ ប្រព័ន្ធថ្មីនេះ នឹងអាចអោយអ្នកប្រើប្រាស់កម្មវិធីមួយចំនួនដែលមាននៅលើ iOS ដូចជា ការស្តាប់តន្ត្រី ការប្រើប្រាស់ Google Map អានសារ ផ្ញើរសារ ធ្វើការហៅចេញដោយប្រើប្រាស់នូវ Voice Commend (Siri)។ មិនតែប៉ុណ្ណោះ បចេ្ចកវិទ្យាចុងក្រោយ Microsoft Sync3 នេះក៏មានៅភ្ជាប់ជាមួយនឹង Font អក្សរខ្មែរផងដែរ។
ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង ( Lane Keeping Alert and Lane Keeping Aid) ដែលនេះគឺជាប្រព័ន្ធមួយ អាចផ្តល់ដំណឹងជូនអ្នកបើកបរសំរាប់ការពារនៅពេលបើកបរចាកចេញពីគន្លងផ្លួវដោស្វ័យប្រវត្តិ នៅពេលដែលងាកចេញដោយចៃដន្យកំឡុងពេលដែលកំពុងតែបើកបរនៅក្នុងល្បឿនលឿននោះ។
ប្រព័ន្ធបន្ថយល្បឿន និងការរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ Adaptive Cruise Control ក៏ជាបច្ចេកវិទ្យាថ្មីមួយដែលអាចអោយអ្នកបើកបរធ្វើការកំណត់ទៅលើល្បឿនក៏ដូចជាចំងាយចំពោះរថយន្តនៅពីខាងមុខ។ នេះគឺជាបច្ចេកវិទ្យាថ្មីមួយ ដែលត្រូវបានគេបង្កើតឡើងនៅក្នុងគោលបំណងធ្វើយ៉ាងណាបញ្ជៀសអ្នកបើកបរអោយជៀសផុតពីការបើកបរហួសល្បឿនកំណត់។
ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមានឡើងនៅខាងមុខ (Forward Collision Alert) ប្រព័ន្ធនេះ គឺមានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងប្រព័ន្ធកំណត់ល្បឿនរថយន្ត ដែលអាចផ្តល់អោយអ្នកបើកបរ ធ្វើការពិនិត្យពីចន្លោះសុវត្ថិភាពនៃរថយន្តរបស់គាត់នៅក្នុងចំងាយសវត្ថិភាពមួយ ដោយបញ្ចេញសំលេង និងបង្ហាញសញ្ញាគ្រោះថ្នាក់អោយអ្នកបើកបរបានដឹង និងត្រៀមខ្លួនជៀសផុតពីគ្រោះថ្នាក់នៅខាងមុខ។ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់នៅពេលអ្នកបើកបរងងុយគេង (Driver Alert System) គឺជាបច្ចេកវិទ្យាថ្មីមួយផងដែរ ដែលបានបន្ថែមនូវសម្លេងក៏ដូចជា បចញ្ចេញសញ្ញាពែងកាហ្វេ ដោយអោយដំណឹងទៅអ្នកបើកបរគួរតែឈប់សម្រាក ឬធ្វើអ្វីមួយផ្សេងដើម្បីបំបាត់ភាពងងុយគេងមុនពេលធ្វើដំណើរទៅមុខទៀត។

Post A Comment: