នៅឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសជប៉ុន Sony បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីៗ ជាច្រើននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress 2017 ដែលធ្វើឱ្យកម្មវិធីដ៏ធំមួយនេះកាន់តែអស្ចារ្យថែមទៀត។ ប៉ុន្តែលក្ខណៈសម្បត្តិដ៏អស្ចារ្យ និងមុខងារពិសេសៗជាច្រើនកំពុងតែត្រូវបានក្រុមហ៊ុនធំជាច្រើនប្រឹងប្រែង ដើម្បីប្រកួតប្រជែងទីផ្សារនៅក្នុងសហរដ្ឋអាមេរិច ហើយនឹងពិភពលោកផងដែរ។ លក្ខណៈពិសេសមួយនៃស្មាតហ្វូននេះ គឺប្រព័ន្ធស្កែនក្រយ៉ៅដៃ Fingerprint Reader ដែលនៅក្នុងសហរដ្ឋអាមេរិច នៅមិនទាន់ដាក់ឱ្យដំណើរការបាន (នេះប្រហែលជាការបិទដំណើរការនៃប្រព័ន្ធ Software )។
ស្មាតហ្វូន Sony Xperia XZ Premium មានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងអេក្រង់ប្រភេទ 4K HDR Display ដែលផ្តល់នូវគុណភាពរូបភាពភ្លឺច្បាស់ ត្រជាក់ភ្នែកបំផុត។ អេក្រង់របស់ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី TRILUMINOS Display និងបច្ចេកវិទ្យាជំនួយទៅលើរូបភាព X-Reality រួមទាំងបច្ចេកវិទ្យា Dynamic Contrast Enhancement ទៀត។ បច្ចេកវិទ្យាទាំងអស់នេះឱ្យដែលធ្វើឱ្យស្មាតហ្វូននេះក្លាយជាផលិតផលកំពូលមួយសម្រាប់ក្រុមហ៊ុន Sony ។ស្មាតហ្វូនស៊េរីថ្មី Xperia XZ Premium និង XZs បានបង្ហាញឱ្យយើងមើលឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យា Sony នៅតែរក្សាគុណភាពនៃការបង្កើតផលិតផលដែលមានគុណភាពខ្ពស់ដែលបានផ្សារភ្ជាប់ទៅនឹង ការផលិតស្មាតហ្វូនផងដែរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើទោះបីជាស្មាតហ្វូនមំាក Sony នេះនៅមិនទាន់បានឈានដល់ចំណុចកំពូលនៅក្នុងទឹកដីសហរដ្ឋអាមេរិចក្តី ប៉ុន្តែក្រុមហ៊ុននេះបានផលិតនូវស្មាតហ្វូនដែលមានការរចនារូបរាងស្រស់ស្អាត និងបច្ចេកវិទ្យាថ្មីលើសគេដែលជាស្នាដៃដ៏ធំធេងមួយ។
ស្មាតហ្វូន Xperia XZ Premium នេះមានការរចនារូបរាងយ៉ាងស្រស់ស្អាត ហើយវាបានត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូនផងដែរ។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះ Xperia XZ Premium មានអេក្រង់៖ 5.5 អ៊ីង 4K HDR, បន្ទះឈីប៖ Qualcomm Snapdragon 835, រ៉េម៖ 4GB, ម៉េមូរី៖ 64GB, microSD (256GB), ប្រព័ន្ធប្រតិបត្តិការ៖ Android 7.1 Nougatអ កាមេរ៉ាខាងក្រោយ៖ 19 MP 1/2.3”, បច្ចេកវិទ្យា Exmor RS សម្រាប់ mobile image sensor, 960fps slo-mo video, predictive capture, anti-distortion shutter, “triple image sensing technology”, Predictive Hybrid Autofocus, SteadyShot ជាមួយនឹង Intelligent Active Mode (5-axis stabilization), 4K video recordingអ កាមេរ៉ាមុខ៖ 13MP 1/3.06” Exmor RS for mobile image sensor, 22mm wide-angle lens, ISO6400, F2.0, គុណភាពសំឡេង៖ High-Resolution Audio (LPCM, FLAC, ALAC, DSD) DSEE HX. LDAC. Digital Noise Cancelling. Clear Audio+. S-Force Front Surround. Stereo Recording, និងមានថាមពលថ្ម៖ 3230mAh, Qualcomm Quickcharge 3.0។ ចំពោះកាលបរិច្ឆេទលក់៖ និទាឃរដូវ 2017។្តម្លៃ៖ នៅក្នុងសហរដ្ឋអាមេរិចនៅមិនទាន់ទម្លាយឱ្យដឹងនោះទេ
នៅក្នុងវីដេអូនេះ យើងបាននិយាយអំពី Qualcomm ក្នុងការប្រើប្រាស់នៅ Gigabit LTEE ជាមួយនឹងបច្ចេកវិទ្យា Sony Xperia XZ Premium ។ លើសពីនេះទៅទៀត ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យា High-Resolution Audio ដែលក្នុងនោះមាន LPCM, FLAC, ALAC និង DSD ។ គុណភាពសំឡេងប្រើប្រាស់នូវប្រព័ន្ធ DSEE HX, LDAC, Clear Audio+ និង S-Force Surround ថែមទៀត។ លើសពីនេះទៅទៀត វាប្រើប្រាស់នូវរន្ធដោត USB-C Jack និងរន្ធដោតកាស 3.5mm Headphone Jack ៕
អត្ថបទពី៖ eworldmagz
ប្រភពពី៖Apageplus

Post A Comment: