Sony Xperia កម្រិតភាពច្បាស់ដល់ទៅ 2160×3840

ចែករំលែក
ស្មាតហ្វួនថ្មីនេះ គឺមានបន្ទះឈីប Qualcomm Snapdragon 835 បំពាក់នូវ CPU Octa-Core ល្បឿន 2.45GHz និងក្រាហ្វិក Adreno 540 GPU ។ ស្មាតហ្វូននេះ មានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB រន្ធដោត microSD កាតទំហំដល់ទៅ 256GB ។ បន្ថែមពីនេះទៀត វាមានកាមេរ៉ាខាងក្រោយទំហំ 19MP ភ្ជាប់ជាមួយនឹងមុខងារ Aperture f/2.0 ចំនែកកាមេរ៉ាខាងមុខវិញមានទំហំ 13 MP ងាយស្រួលក្នុងការថតរូប Selfies និងវីដេអូឆាតបានច្បាស់ល្អ។ ស្មាតហ្វូននេះប្រើប្រាស់ថ្មថាមពល 3230mAh និង IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីបានថែមទៀត។  Sony Xperia XZ Premium មានពណ៌ខ្មៅ និងពណ៌ទឹកប្រាក់ហើយវាទ្រទ្រង់នូវប្រព័ន្ធ NFC និងប្រព័ន្ធប្រតិបត្តិការ Android 7.1 ស្រាប់ក្នុងម៉ាស៊ីន។
ស្មាតហ្វូនស៊េរីថ្មីនេះ នឹងដាក់លក់នៅសហរដ្ឋអាមេរិចផងដែរ ប៉ុន្តែគ្រាន់តែមុខងារស្កែនក្រយ៉ៅដៃ (Fingerprint) ត្រូវបានបិទដំណើរការ ដោយសារតែនៅទីផ្សារមួយនេះ គឺមានច្បាប់មួយស្តីពី Finger Print ។ យើងរំពឹងថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងពេលណានៅត្រីមាសទី 2 ខាងមុខនេះដែលចាប់ផ្តើមពីខែមេសាដល់ខែមិថុនា៕
អត្ថបទពី៖ eworldmagz


ចែករំលែក

បច្ចេកវិទ្យា

Post A Comment: